សូមស្វាគមន៍ http://www.pormeankanhchaksangkumtv.com / លោក អ៊ុង ប៊ុនឆោម ចាងហ្វាងការផ្សាយកញ្ចក់សង្គមទីស្នាក់ការភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..០៦៧៦២៣៩៣២


សូមស្វាគមន៍ ព័ត៌មាន​ កញ្ចក់សង្គម ធីវី /ចាងហ្វាងការផ្សាយ លោក អ៊ុង ប៊ុនឆោម / ទីស្នាក់ការកណ្តាល : ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..067623932

Wednesday, September 10, 2025

ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

កំពង់ស្ពឺ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី Dr. Marianna Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និង អង្គការសុខភាពពិភពលោកផងដែរ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ជាន់ថ្នាក់ ប្រមាណ ២៣៨នាក់។

ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ បាន និងកំពុងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការវិនិយោគ គឺជាខេត្តមានលក្ខណៈអំណោយផល ដោយកត្តាភូមិសាស្ត្រមានទីតាំងនៅជិតរាជធានីភ្នំពេញ, សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច, និងក៏ជាខេត្តមានភាពល្បីល្បាញខាងការផលិតស្ករត្នោត និងអំពៅផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ទាំងអស់នេះគឺជាកត្តាអំណោយផលដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗរបស់ខេត្ត ដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍ថ្មីៗ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តកំពង់ស្ពឺ៕

Friday, September 5, 2025

ជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម, Toyota នឹងដាក់ដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញមេកានិក និងយានយន្តនៅកម្ពុជា ក្នុងឆ្នាំក្រោយ

(អូសាកា, ជប៉ុន)៖ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Toyota បានឱ្យដឹងថា ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត ខណៈក្រុមហ៊ុនក៏មានផែនការពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាផងដែរ។

ការបញ្ជាក់របស់លោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) ធ្វើឡើងក្នុងឱកាសដែលលោក និងសហការីបានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ព្រមទាំង​​មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

ក្នុងឱកាសនេះ លោកស្រីរដ្ឋមន្រ្តីបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលបានជ្រើសរើសមកបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាជាដើម។

លោកស្រី បានគូសបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយមខ្លាំងចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។

លោក Harada Shigeru បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគ និងធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាងការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ។

លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ជាក់ស្តែងក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។

ទន្ទឹមគ្នានេះ ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ៕

Monday, October 7, 2024

អភិបាលខេត្តក្រចេះ ណែនាំអាជ្ញាធរ បន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់

ក្រចេះ ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយក នាយករង រដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៧ និងមន្ត្រីពាក់ព័ន្ធ។

នាឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានប្រគល់សេចក្តីសម្រេចប្រកាសតែងតាំង លោក ផន វុទ្ធី ជានាយករងរដ្ឋបាលខេត្ត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរក្រុង/ស្រុក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំរបាយការណ៍ឱ្យបានលំអិត និងទាន់សភាពការណ៍ ស្តីពីផ្ទៃដីស្រែដែលខូចខាត និងបរិមាណតំរូវការស្រូវពូជទៅតាមគ្រួសារនីមួយៗ ដើម្បីរដ្ឋបាលខេត្តសម្របសម្រួលចាត់ចែងការស្តារឡើងវិញ ជូនប្រជាពលរដ្ឋ ហើយកិច្ចការងារចំពោះមុខនេះគឺត្រូវត្រៀមស្ដារឡើងវិញ ហើយផ្ទៃដីដែលខូចខាតដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ត្បិតតែឆ្នាំនេះទឹកបានហក់ឡើងខ្លាំង តែផលប៉ះពាល់ផ្ទៃដីស្តារឡើងវិញ ចំនួន ៥,៨៧២ហិចតា ស្មើនឹង ៦,១១៩គ្រួសារ។

ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក/ក្រុង ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ឹងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍក្នុងខេត្ត។

ដោយឡែក បញ្ហាអនាម័យនៅទីតាំងសត្តឃាតដ្ឋាន នៅជិតសកលវិទ្យាល័យក្រចេះ ដែលលោកអភិបាលរងខេត្ត បានលើកឡើង ត្រូវបាន ឯកឧត្តម អភិបាលខេត្ត ណែនាំឱ្យដល់មន្ទីរកសិកម្មខេត្តចុះពិនិត្យ បន្តតាមដាន ដោះស្រាយ និងណែនាំដល់ម្ចាស់កែតម្រូវទីតាំងអោយបានស្អាត និងអនាម័យល្អ ។

ឯកឧត្តម វ៉ា ថន បានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីធានាដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ប្រកបដោយភាពរលូន សុវត្ថិភាព តម្លាភាព និងយុត្តិធម៌ ដូចជាផ្អាកទីតាំងលក់ និងថតចម្លងឯកសារ, ណែនាំដល់ប្រតិបត្តិករសេវាកម្មស្នាក់នៅ និងម្ហូបអារហារ កុំឱ្យតំឡើងថ្លៃបន្ទប់ និងម្ហូបអារហារ, និងជួយដោះស្រាយបញ្ហាផ្សេងៗដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែ ទៅកាន់វត្តខ្មែរក្រោម

 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។

Sunday, August 6, 2017

ស៊ុន សេងលី shared The Voice Kids Cambodia's video.





កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 3
កុមារី៖ រិទ្ធ ចាន់ធារ៉ា
អាយុ 12ឆ្នាំ, ភ្នំពេញ
ច្រៀងបទ៖ ឆ្នាំអូន៣១
facebook.com/thevoicekidscambodia
Youtube.com/thevoicekidscambodia
IZE Cambodia Water

Wednesday, August 2, 2017

sin sisamuth song, sin sisamuth song collection (V.08), sin sisamuth non stop, khmer oldies song

Nonstop ▶ sin sisamuth and ros sereysothea song mp3 collection nonstop #01

Sin Sisamuth, Sin Sisamuth Song Collection 006, Sinn Sisamouth oldies Song

Noy Vanneth, Noy Vanneth Old Songs, ណយ វ៉ាន់ណេត, Best Collection Non Stop Vol 02

Saturday, July 29, 2017

ហ៊ាង លីដា - មួយម៉ាត់បែកពីរម៉ាត់បែក (Blind Audition Week 1 | The Voice Kids Cambodia Season 2)